ដោយៈ ចំណាន
កណ្តាលៈ ពុទ្ធមណ្ឌលវិបស្សនាធុរៈ ជាគោលដៅទេសចរណ៍បែបសាសនានៅជិតរាជធានីភ្នំពេញ សម្រាប់ពុទ្ធសាសនិក និងភ្ញៀវទេសចរដែលនិយមវិបស្សនា និងចង់ស្វែងយល់ពីព្រះពុទ្ធសាសនា។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញលោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងសហការី ចូលថ្វាយបង្គំព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងស្វែងយល់ពីពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបើកបង្រៀនវិបស្សនា និងព្រះធម៌ដល់ពុទ្ធសាសនិក និងសាធារណជនដែលមានបំណងស្វែងយល់ពីព្រះធម៌។
ពុទ្ធមណ្ឌលនេះ មានទីតាំងស្ថិតនៅភ្នំអដ្ឋរស្ស ឬភ្នំឧដុង្គ ឬ ភ្នំព្រះរាជទ្រព្យ ដែលជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ប្រវត្តិសាស្ត្រ និងជាបូជនីយដ្ឋានដ៏ចំណាស់មួយ សិ្ថតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយប្រមាណជិត៥០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ធ្វើដំណើតតាមផ្លូវជាតិលេខ៥៕











