ក្រសួងជ្រើសរើសទីតាំងរៀបចំផ្ទះ ជូនបងប្អូនជនភៀសសឹកតាមបណ្តោយព្រំដែន

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីមានការឯកភាពគ្នា ក្នុងការកំណត់តំបន់ដែលបានសិក្សារួច ដើម្បីជ្រើសរើសទីតាំងរៀបចំផ្ទះ ជូនបងប្អូនជនភៀសសឹកតាមបណ្តោយព្រំដែន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ដោយផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមតាមរយៈប្រព័ន្ធអនឡាញពីរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីទាំង៥ខេត្ត រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំអន្តរក្រសួង ស្តីពីការជ្រើសរើសទីតាំង ក្នុងការរៀបចំផ្ទះជនភៀសសឹកតាមបណ្តោយព្រំដែន៕

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

LEAVE A REPLY

Please enter your comment!
Please enter your name here