ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងក្នុងការជួញដូរនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានកើនឡើងជាង២ភាគរយកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយសារផលិតកម្មនៅក្នុងតំបន់ផលិតប្រេងឆៅសំខាន់ៗរបស់សហរដ្ឋអាមេរិកជួបប្រទះភាពរអាក់រអួល។
ព្យុះរដូវរងា Fern បានវាយប្រហារឆ្នេរសមុទ្រសហរដ្ឋអាមេរិក ដោយបង្ខំឱ្យមានការបិទរោងចក្រផលិតប្រេងឆៅ និងឧស្ម័នធម្មជាតិសំខាន់ៗ នៅអណ្តូងប្រេង Bakken នៅរដ្ឋ Oklahoma និងតំបន់មួយចំនួននៃរដ្ឋ Texas និងបន្ថែមភាពតានតឹងដល់បណ្តាញអគ្គិសនី។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤២សេន ដល់៦៦,៣០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0721 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើង៤២សេនដល់៦១,៤៩ដុល្លារក្នុងមួយបារ៉ែល៕







