ដោយៈ ម៉ាណា
ហ្វីលីពីនៈ ជាប្រទេសដែលមានប្រជាជន មានការកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់ជិត១១៧លាននាក់ ប្រទេសនេះមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សមួយផងដែរនៅតំបន់អាស៊ាន។
ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើននេះ ប្រទេសនេះក៏មានធនាគារធំៗជាច្រើន ប៉ុន្តែធនាគារមួយធំជាងគេនៅហ្វីលីពីន គឺBDO Unibank, Inc.។ ធនាការនេះធ្វើឱ្យBDO ក្លាយជាធនាគារធំជាងគេ នៅក្នុងប្រទេសទាក់ទងនឹងទំហំទ្រព្យសកម្ម។
មានន័យថាវាកាន់កាប់ធនធានហិរញ្ញវត្ថុ រួមបញ្ចូលគ្នាច្រើនបំផុត រួមទាំងប្រាក់កម្ចី សាច់ប្រាក់ ការវិនិយោគ ប្រាក់បញ្ញើ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។
ចំណែកធនាគារកំពូលៗផ្សេងទៀត របស់ប្រទេសហ្វីលីពីនតាមទំហំទ្រព្យសកម្ម មានដូចជាធនាគារBPI ធនាគារLandBank
ធនាគារ Metropolitan Bank & Trust Co. (Metrobank) ជាដើម៕









