ក្រសួងពិភាក្សាពីការអភិវឌ្ឈផលិតកម្ម និងអាជីវកម្មស្វាយចន្ទី

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកតូច ប៊ុនហ៊ួរ បានដឹកនាំកិច្ចពិភាក្សាអំពីការអភិវឌ្ឍ ផលិតកម្ម និង អាជីវកម្មស្វាយចន្ទី។

កិច្ចប្រជុំនេះក៏មានការចូលរួមពីក្រុមការងារ កម្មវិធី ASPIRE-AT គម្រោង PEARL គម្រោងCREA គម្រោងASCEP និងគម្រោង LASED III សរុបចំនួន២៧នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងពិគ្រោះអំពីព័ត៌​មានសំខាន់ៗអំពីស្វាយចន្ទី បញ្ហាប្រឈម ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប និងជាពិសេសពិភាក្សាលើកិច្ចការ ដែលត្រូវធ្វើកំឡុងពេលបំពេញបេសកកម្មធ្វើទស្សនកិច្ច ក្រុមហ៊ុនប្រមូលទិញ និងកែច្នៃស្វាយចន្ទី ដែលគ្រោងធ្វើឡើងនាពេលខ្លីខាងមុខនេះ។

លោកប្រធានអង្គប្រជុំ បានណែនាំថ្នាក់ដឹកនាំ មន្ត្រី និងគម្រោង/កម្មវិធីពាក់ព័ន្ធ ឱ្យគិតគូរជួយតួអង្គនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ដូចខាងក្រោម ទី១ អន្តរាគមន៍ជាទុនបង្វិលជូនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ ដើម្បីស្តុកទុក ទី២ លើកទឹកចិត្តកសិករ សហគមន៍កសិកម្ម ឱ្យហាលសម្ងួត និងស្តុកទុកឱ្យបានច្រើន។

ទី៣ ជំរុញបង្កើនកិច្ចសន្យាទិញ លក់ រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុន។

ចំពោះការងារជាក់លាក់របស់គម្រោង/កម្មវិធីអភិវឌ្ឍន៍ក្រោមឱវាទក្រសួងត្រូវ៖ ១. សម្របសម្រួល និងជួយគាំទ្រការងារកែលម្អគោលនយោបាយពាក់ព័ន្ធ។ ២. ចងក្រងកសិករជាសហគមន៍ / សហគមន៍កសិកម្មទំនើប។ ៣. បង្កើនចំណាប់អារម្មណ៍ និងផ្តល់ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ។ ៤ បង្កើនចំណាប់អារម្មណ៍ និងផ្តល់ព័ត៌មានអំពីតម្រូវការរបស់ទីផ្សារ។៥. ផ្សព្វផ្សាយបញ្ចូលបច្ចេកវិទ្យាសមស្រប។

៦. ដោះស្រាយបញ្ហាខ្វះដើមទុន ៧. ផ្តល់មធ្យោបាយ ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ថ្នល់ និង៨. បើកច្រកទីផ្សារ និងដោះរបាំងបច្ចេកទេស ដើម្បីបង្កើនការនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here