រដ្ឋមន្រ្តីទេសចរណ៍ដឹកនាំកិច្ចប្រជុំទាក់ទងនឹងវឌ្ឈនភាពការងារ របស់ក្រសួង

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ រៀបចំសន្និបាតបូកសរុបលទ្ធផលការងា​រវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូក សរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទាំង៧ ព្រមទាំងស្តាប់នូវសេចក្តីរាយការណ៍សង្ខេប អំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មការទាំង៧ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសម្រេចបាននូវវឌ្ឍនភាពការងារគួរជាទីកត់សម្គាល់។

បន្ទាប់ពីស្តាប់នូវសេចក្តីរាយការណ៍ របស់អនុគណៈកម្មការទាំង៧ រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអនុគណៈកម្មការទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធ បំពេញភារកិច្ចឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា សន្និបាតនឹងអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់លាស់អំពីសមិទ្ធផល បញ្ហាប្រឈម និងបទពិសោធពីការអនុវត្តការងារកន្លងមក ព្រមទាំងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់ឆ្នាំ២០២៦ ឱ្យសមស្របនឹងបរិបទជាតិ និងតំបន់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានឯកភាពលើវិធានការសំខាន់ៗមួយចំនួន និងបានណែនាំឱ្យបន្តតាមដានវឌ្ឍនភាព ការងារយ៉ាងជាប់លាប់ ដើម្បីធានាឱ្យការរៀបចំសន្និបាត បូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយជោគជ័យ និងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរឹងមាំ និងចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here