មន្រ្តីនិងវិស័យឯកជនផ្តោតលើកិច្ចពិគ្រោះយោបល់ទាក់ទងនឹងការប្រែក្លាយក្របខ័ណ្ឌវិនិយោគអាស៊ានគ្មានផ្សែង

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តី និងវិស័យឯកជនបានបើកសិក្ខាសាលាពិគ្រោះ​យោបល់ជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា​ស្តីពី “ការប្រែក្លាយក្របខ័ណ្ឌវិនិយោគអាស៊ានគ្មានផ្សែង និងការគ្រប់គ្រងដីប្រកបដោយចីរភាពទៅក្នុងបរិបទ និងអាទិភាពរបស់ប្រទេស ការរៀបចំក្របខ័ណ្ឌវិនិយោគគ្មានផ្សែងអ័ព្ទ និងការគ្រប់គ្រងដីប្រកបដោយចីរភាពសម្រាប់កម្ពុជា”។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ ) អមជាមួយនឹងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា​ពាក់ព័​ន្ធ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា​ស្តីពី “ការប្រែក្លាយក្របខ័ណ្ឌវិនិយោគអាស៊ានគ្មានផ្សែង និងការគ្រប់គ្រងដីប្រកបដោយចីរភាពទៅក្នុងបរិបទ និងអាទិភាពរបស់ប្រទេស ការរៀបចំក្របខ័ណ្ឌវិនិយោគគ្មានផ្សែងអ័ព្ទ និងការគ្រប់គ្រងដីប្រកបដោយចីរភាពសម្រាប់កម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកDominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្គេសប្រចាំនៅកម្ពុជា និង លោកបណ្ឌិត ស្រី ស៊ុនលៀង អគ្គនាយកនៃនាយកដ្ឋានការពារតំបន់ធម្មជាតិនៃក្រសួងបរិស្ថាន។

សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័ន អ្នកជំនាញការ តំណាងសមាគម ក្រុមហ៊ុនឯកជន  តំណាងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។​

គោលបំណងនៃពិធីនេះគឺដើម្បី ទី១. ពង្រីកការអនុវត្តវិធីសាស្រ្តកសិកម្ម និងវិស័យទំនិញដែលមានចីរភាព និងគ្មានផ្សែងអ័ព្ទក្នុងអាស៊ាន ដើម្បីទប់ស្កាត់ការបំពុលពីផ្សែងអ័ព្ទឆ្លងដែន ទី២. ពង្រឹងសមត្ថភាព និងគាំទ្រជនជាតិដើម និងសហគមន៍មូលដ្ឋាន ដើម្បីផ្លាស់ប្តូរទៅរកការគ្រប់គ្រងដីគ្មានផ្សែងអ័ព្ទ។

ទី៣. ពង្រីងការគ្រប់គ្រងព្រៃឈើ និងតំបន់ដីមមោកប្រកបដោយចីរភាព ដើម្បីទប់ស្កាត់អគ្គីភ័យ និងការបំពុលដោយផ្សែងអ័ព្ទ ទី៤. បញ្ជូលវិធានការការពារអគ្គីភ័យ និងការបំពុលដោយផ្សែងអ័ព្ទទៅក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុប្រកបដោយចីរភាព ទី៥. ពង្រីងគោលនយោបាយ និងអភិបាលកិច្ចព្រមទាំងកែលម្អសមត្ថភាព និងការយល់ដឹងសម្រាប់ HF-SLM នៅក្នុងអាស៊ាន។

ហេតុអ្វីត្រូវវិនិយោគសម្រាប់អាស៊ានគ្មានផ្សែងអ័ព្ទ? អគ្គីភ័យ និងការបំពុលដោយផ្សែងអ័ព្ទ ដែលពាក់ព័ន្ធបណ្តាលអោយមាន ការខូចខាតរាប់ពាន់លានដុល្លារ រៀងរាល់ឆ្នាំនៅក្នុងអាស៊ាន។ ការវិនិយោគ សម្រាប់អាស៊ានគ្មានផ្សែងអ័ព្ទ អាចបញ្ឈប់ការបាត់បង់ទាំងអស់នេះ និងបង្កើតអត្ថប្រយោជន៍សំខាន់ៗផ្នែកបរិស្ថាន និងសង្គម។

ដើម្បីអោយអាស៊ានក្លាយជា តំបន់គ្មានផ្សែងអ័ព្ទ យើងត្រូវធានាបាននូវការយល់ព្រម និងការចូលរួមពីកសិករ និងម្ចាស់ដី ដោយផ្តល់ជម្រើសដំណោះស្រាយជំនួស ដែលអាចពង្រីកបាន និងមានចីរភាព។ សហគមន៍សកល ក៏ត្រូវចូលរួមផងដែរ ក្នុងការរួមចំណែកសម្រាប់អនាគតរួមដែលមានភាពរួមបញ្ចូល និងមានសេចក្តីថ្លៃថ្នូរសម្រាប់ជីវិត ទាំងអស់ប្រសិនបើយើង ចង់ប្រយុទ្ធប្រឆាំងបញ្ហាផ្សែងអ័ព្ទ នៅអាស៊ានអោយ មានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here