ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ទុះងើបឡើងវិញនៅថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមជាថ្មីទៅលើអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងដ៏សំខាន់នៅតំបន់មជ្ឈិមបូព៌ា ដែលបង្កើនការព្រួយបារម្ភអំពីសកម្មភាពយោធា។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា នាវាចម្បាំងរបស់អាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ ប៉ុន្តែ លោកសង្ឃឹមថា លោកនឹងមិនចាំបាច់ប្រើប្រាស់ទេ ខណៈលោកបានព្រមានជាថ្មីដល់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹងការសម្លាប់ក្រុមបាតុករ ឬការចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
តម្លៃប្រេងឆៅ Brent future បានកើនឡើង២៩សេនដល់៦៤,៣៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២៩សេនដល់៥៩,៦៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0751 GMT៕







