ទូតកម្ពុជាពិភាក្សាជាមួយសមាគមជប៉ុន កម្ពុជាដើម្បីជម្រុញពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ និស្ស័យ

    តូក្យួៈ លោកជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ជាពិសេសការជំរុញពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរការសិក្សានិងយុវជន កិច្ចសហប្រតិបត្តិការវប្បធម៌ ការផ្សព្វផ្សាយព័ត៌មានពិតពីប្រទេសកម្ពុជា និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនជាស្រេច ក្នុងការសហការគ្នា ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាពង្រឹងបន្ថែមទៀតនូវមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here