ដោយៈ ចំណាន
ភ្នំពេញៈ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជា ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី “កត្តាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌”។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួម ពីតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងដើម្បីពិភាក្សាអំពីផែនការរួម រវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីគម្រោងកាតាលីករសកល (Global Accelerator) ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័ត កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ សំដៅជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងពលកម្មខ្វះជំនាញ ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពផងដែរ៕








