មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយភាគីជប៉ុនលើកិច្ចសហប្រតិបត្តិការនាំចេញផលិតផលពីកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា រដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Sato Makoto អនុប្រធានប្រតិបត្តិ (Executive Vice President – EVP) និងជាប្រធានប្រតិបត្តិប្រចាំតំបន់អាស៊ី–ប៉ាស៊ីហ្វិក (Asia Pacific Regional Chief Operating Officer – COO) នៃក្រុមហ៊ុន Mitsui។

`   ក្នុងឱកាសនៃជំនួបសម្តែងការគួរសមនេះ លោករដ្ឋលេខាធិការ និង លោក Sato Makoto បានផ្លាស់ប្តូរមតិ និងពិភាក្សាអំពីទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិពាណិជ្ជកម្ម ជាពិសេសលើ ការជំរុញការនាំចេញផលិតផលកម្ពុជា រួមមាន គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងៗ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈបណ្តាញ និងបទពិសោធន៍របស់ក្រុមហ៊ុនMitsui។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុនMitsui ចំពោះផលិតផលកម្ពុជា និងបានលើកឡើងអំពីសក្តានុពល គុណភាព និងភាពអាចប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា នៅលើទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ លោកសំហេង បូរ៉ាក៏បានបញ្ជាក់អំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រ និងសម្របសម្រួលកិច្ចសហការជាមួយដៃគូឯកជនអន្តរជាតិ ដើម្បីរួមចំណែកដល់ការជំរុញការនាំចេញ និងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here