ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈបណ្តាវិនិយោគិនបានវាយតម្លៃចំពោះទស្សនវិស័យនៃការផ្គត់ផ្គង់ និងតម្រូវការ ក្រោយពីរបាយការណ៍មួយបានបង្ហាញពីការកើនឡើងនៃស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
យោងតាមវិទ្យាស្ថានប្រេងអាមេរិក (API) បានឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង៣,០៤លានបារ៉ែល
ខណៈស្តុកប្រេងសាំងបានកើនឡើងចំនួន៦,២១លានបារ៉ែលកាលពីសប្តាហ៍មុន។
តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ២៨សេនមកនៅត្រឹម៦៤,៩៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0749 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះ១៩សេនមកនៅត្រឹម៦០,៤៣ដុល្លារក្នុងមួយបារ៉ែល៕







