រដ្ឋមន្រ្តីផ្តោតលើបច្ចេកវិទ្យាAIដើម្បីជម្រុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានមានប្រសាសន៍ថា ការផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាAI បន្ថែមគឺដើម្បីធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ក្រៅប្រទេស។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វ​ផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាAI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនេះ ជាកិច្ចការងារសំខាន់សម្រាប់ក្រសួងទេសចរណ៍ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់ទឹកថ្លា ទៅក្នុងទឹកល្អក់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់នាពេលកន្លង ដើម្បីចូលរួមក្នុងការសម្រេចបាននូវលទ្ធផលការងារគួរជាទីកត់សម្គាល់ ជាពិសេសនៅក្នុងរដូវកាលសាមគ្គីភាព ដែលបងប្អូនបានរួបរួមគ្នា នៅក្នុងគ្រាដ៏លំបាកជួយជាកម្លាំងជួរក្រោយដល់បងៗវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here