ក្រុមហ៊ុនកែច្នៃ និងកម្ទេចសំណល់មួយត្រៀមបោះទីតាំងនៅខេត្តព្រះសីហនុជាមួយទុនជិត១១លានដុល្លារ

ដោយៈ ចំណាន

    ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានអញ្ជើញតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោង បង្កើតរោងចក្រកែច្នៃ និងកម្ទេសចោលសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) របស់ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. ។

គំរោងនេះ មានទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោកជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានស្នើឱ្យអង្គប្រជុំទាំងមូលបានការចាប់អារម្មណ៍ ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការនានាដែលចាំបាច់ត្រូវដាក់ចេញ ដើម្បីកាត់បន្ថយនូវផលវិបាក ដែលជៀសមិនផុត។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រ ចំពោះគម្រោងនេះ តំណាងក្រសួង និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។

ក្រុមហ៊ុន Mi Ner Va Investment Co, Ltd.មានទុនវិនិយោគសរុបប្រមាណ១០,៩ដុល្លារអាមេរិក ដែលគ្រោងនឹងកែច្នៃនិងកម្ទេចសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) នៅក្នុងស្រុកដោយមិនមាននាំចូលពីក្រៅឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here