(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វ៊ីស)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅក្រុងដាវ៉ូស-ក្លូស្ទ័រប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity” នៅអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦។
កិច្ចពិភាក្សានេះ បានជជែកអំពីការកំណត់ទិសដៅអាទិភាព ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន និងមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងកិច្ចសហការរវាងរដ្ឋាភិបាលនិងវិស័យឯកជនក៏ដូចជា ភាគីពាក់ព័ន្ធនានាលើវិស័យថាមពលអន្តរកាល សេដ្ឋកិច្ចឌីជីថល ទីផ្សារហិរញ្ញវត្ថុ និងឧស្សាហូបនីយកម្ម សំដៅធ្វើឱ្យអាស៊ានក្លាយជាទិសដៅវិនិយោគរយៈពេលវែង លើកកម្ពស់ភាពធន់និងផលិតភាពខ្ពស់ ព្រមទាំងអភិវឌ្ឍប្រកបដោយថាមវ័ន្តនិងចីរភាព។
– – –
(Davos–Klosters, Switzerland): On the afternoon of Tuesday, 20 January 2026, in Davos–Klosters, Switzerland, Her Excellency CHAM Nimul, Minister of Commerce, participated as a speaker in a panel discussion under the theme “New Pathways for ASEAN Growth and Productivity” at the Annual Meeting of the World Economic Forum 2026.
The discussion focused on identifying priority pathways to strengthen ASEAN’s competitiveness and connectivity, as well as cooperation between governments and the private sector and relevant stakeholders in the areas of energy transition, the digital economy, financial markets, and industrialization. The objective is to position ASEAN as a long-term investment destination, enhance resilience and productivity, and promote dynamic and sustainable development.








