ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃពុធនេះ ដោយសារការរំពឹងទុកចំពោះការកើនឡើងនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក មានទម្ងន់លើសពីការផ្អាកផលិតកម្មជាបណ្តោះអាសន្ននៅអណ្តូងប្រេងធំៗចំនួន២ នៅក្នុងប្រទេសកាហ្សាក់ស្ថាន និងសម្ពាធភូមិសាស្ត្រនយោបាយ ពីការគំរាមដំឡើងពន្ធគយរបស់អាមេរិក ។
ប្រទេសកាហ្សាក់ស្ថានបានផ្អាកការផលិតនៅអណ្តូងប្រេង Tengiz និងអណ្តូងប្រេង Korolev កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយសារបញ្ហាចែកចាយថាមពល និងអាចបន្តផ្អាករយៈពេល៧ថ្ងៃទៅ១០ថ្ងៃបន្ថែមទៀត។
ក្រុមអ្នកវិភាគចំនួន៦នាក់ ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Reuters បានប៉ាន់ប្រមាណជាមធ្យមថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងប្រហែល១,៧លានបារ៉ែលកាលពីសប្តាហ៍មុន។
តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ៩៧សេន ឬ១,៥ភាគរយមកនៅត្រឹម៦៣,៩៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0745 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៧៨សេន ឬ១,៣ភាគរយមកនៅត្រឹម៥៩,៥៨ដុល្លារក្នុងមួយបារ៉ែល៕







