ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង Hong Kong Trade Development Council (HKTDC)។
ជំនួបនេះមានគោលបំណង ដើម្បីស្វែងយល់ពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងការដឹកជញ្ជូនតាមផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ក៏ដូចជាដើម្បីលើកកម្ពស់ការផ្គូរផ្គងអាជីវកម្ម ក្នុងចំណោមទីផ្សារហុងកុង-កម្ពុជា និងទីផ្សារអន្តរជាតិដទៃទៀត៕









