ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅប្រឈមភាពមិនច្បាស់លាស់ក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ខណៈទីផ្សារបានតាមដានការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីការយកពន្ធខ្ពស់លើបណ្តាប្រទេសអឺរ៉ុប ជុំវិញបំណងប្រាថ្នារបស់លោកក្នុងការទិញកោះ Greenland។
ការភ័យខ្លាចចំពោះសង្គ្រាមពាណិជ្ជកម្មបានកើនឡើង បន្ទាប់ពីលោក ត្រាំ បានព្រមានដាក់ពន្ធបន្ថែមចំនួន១០ភាគរយចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញនាំចូលពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងអង់គ្លេស ប្រសិនបើមិនមានកិច្ចព្រមព្រៀងលើការទិញយកកោះ Greenland ទេនោះ។
តម្លៃប្រេងឆៅ Brent future នៅម៉ោង 07:40 GMT បានធ្លាក់ចុះ១៦សេនមកនៅត្រឹម៦៣,៧៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង 0740 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើង១៤សេនដល់៥៩,៥៨ដុល្លារក្នុងមួយបារ៉ែល៕







