ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋាភិបាលដាក់ឲ្យអនុវត្តនូវ “បណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” កាលពីព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា “ការដាក់ឲ្យអនុវត្តន៍នូវប័ណ្ណនេះ គឺជាការចាប់ផ្តើមនៃចលនាជាតិមួយដ៏រស់រវើកមួយ”។
ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ និងការតម្រង់ទិសមួយចំនួន ដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដូចជា ទី១. ការអនុវត្តដោយភាពបត់បែន ប្រកបដោយគណនេយ្យភាព (Flexibility with accountability) ទី២. ការផ្សារភ្ជាប់ និងការផ្ទេរចំណេះជំនាញ និងបច្ចេកវិទ្យាពីក្រុមហ៊ុនធំៗជួរមុខ ទៅតួអង្គសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម ក្នុងខ្សែច្រវ៉ាក់តម្លៃ។
ទី៣ ការផ្សារភ្ជាប់ការអភិវឌ្ឍន៍ជំនាញ ទៅនឹងប្រភពទន់វិនិយោគ និងទីផ្សារ ទី៤ ការប្រើប្រាស់ប្រព័ន្ធCAMIE ជាច្រកទ្វារយុទ្ធសាស្ត្រទៅកាន់កិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ដែលគាំទ្រ ដោយរាជ រដ្ឋាភិបាល និងទី៥ ការដោះស្រាយឬសគល់នៃបញ្ហា (Addressing Root Causes)៕









