ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ ដោយសារភាពចលាចលស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់បានថយចុះ និងបានជួយកាត់បន្ថយការព្រួយបារម្ភចំពោះលទ្ធភាពនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលអាចរំខានដល់ការផ្គត់ផ្គង់ប្រេងពីប្រទេសផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហាក់បានបន្ទន់វេហោសាស្ត្រគំរាមកំហែងធ្វើអន្តរាគមន៍ពីមុនលើអ៊ីរ៉ង់ ដោយបានសរសេរនៅលើបណ្តាញសង្គមថា អ៊ីរ៉ង់បានបញ្ឈប់ផែនការសម្រាប់ការប្រហារជីវិតក្រុមបាតុករយ៉ាងច្រើន ទោះបីជាអ៊ីរ៉ង់មិនបានធ្វើការប្រកាសបែបនេះយ៉ាងណាក្តី។
តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ២៨សេនមកនៅត្រឹម៦៣,៨៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0734 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៣៦សេន មកនៅត្រឹម៥៩,០៨ដុល្លារក្នុងមួយបារ៉ែល៕







