ដោយៈ ម៉ាណា
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាត ស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីចុះពិនិត្យស្ពានអូរជីក លោករដ្ឋមន្ត្រី បានបន្តដំណើរ ចុះពិនិត្យស្ពានបុរាណអូរជីក (ស្ពានទ័ព) ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦៨ចាស់ ដែលរងគ្រោះដោយសារសង្គ្រាមផងដែរ។
បច្ចុប្បន្នក្រសួងបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះស្ពានដែលរងការខូចខាត ក្រសួងនឹងរៀបចំផែនការស្តារឡើងវិញ៕










