ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងបន្តិចនៅថ្ងៃសុក្រនេះ ខណៈទីផ្សារបានពិចារណាលើការព្រួយបារម្ភចំពោះហានិភ័យនៃការផ្គត់ផ្គង់ប្រេងឆៅ ទោះបីជាឱកាសនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់បានថយចុះយ៉ាងណាក្តី។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា ការបង្ក្រាបរបស់ទីក្រុងតេហេរ៉ង់លើក្រុមបាតុករកំពុងធូរស្រាល ដែលបានបន្ធូរបន្ថយការព្រួយបារម្ភអំពីលទ្ធភាពនៃការប្រើប្រាស់សកម្មភាពយោធារបស់អាមេរិកលើអ៊ីរ៉ង់។
តម្លៃប្រេងឆៅ Brent បានកើនឡើង៥សេន ឬ០,១ភាគរយដល់៦៣,៨១ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង៨សេន ឬ០,១ភាគរយដល់៥៩,២៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0749 GMT៕







