ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់តំណាងពាណិជ្ជកម្មកម្ពុជាប្រចាំនៅក្រៅប្រទេស ដែលមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ដែលជាតំណាងពាណិជ្ជកម្មកម្ពុជា ប្រចាំនៅក្រៅប្រទេស តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះផ្តោតសំខាន់ លើការតាមដានវឌ្ឍនភាពការងារ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងពង្រីកសក្តានុពលពាណិជ្ជកម្មកម្ពុជាលើទីផ្សារអន្តរជាតិការ ក៏ដូចជា សំណេះសំណាល និងសួរសុខទុក្ខដល់អនុព័ន្ធ និងតំណាងពាណិជ្ជកម្ម នៅក្រៅប្រទេសផងដែរ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញ ការងារកន្លងមករបស់ឯកឧត្តម លោក លោកស្រី ដែលជាតំណាងពាណិជ្ជកម្មកម្ពុជាប្រចាំនៅក្រៅប្រទេស៕










