រដ្ឋមន្រ្តីសាធារណការបើកកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួង ជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីសមិទ្ធផលធំៗ និងទិសដៅការងារ ក្នុងវិស័យសាធា​រណការ និងដឹកជញ្ជូន។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីសមិទ្ធផលធំៗ និងទិសដៅការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមការសម្របសម្រួល និងដឹកនាំដោយលោកអុល ចាន់ធឿន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើង ដើម្បីពិនិត្យ ពិភា​ក្សាវឌ្ឍនភាព និងសមិទ្ធផលការងារ និងបញ្ហាប្រឈម ដែលក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តន៍បាន ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាការកំណត់ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្ត្រ ក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៦៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដែលមានសមាសភាពមកពីគណបក្សនយោ​បាយទាំងឡាយ ដែលបានចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណា​ងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគណបក្សនយោបាយផ្សេងទៀតដែលបានចុះបញ្ជីត្រឹមត្រូវ តាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺក្នុងគោលបំណងលើកស្ទួយ របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការស្ថាបនាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here