តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះជាង៣ភាគរយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា ការសម្លាប់ក្រុមបាតុករ ដែលចុះផ្លូវតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់កំពុងបញ្ឈប់ ដែលនាំឱ្យមានការថយចុះនូវការព្រួយបារម្ភអំពីសកម្មភាពយោធារបស់អាម៉េរិកលើអ៊ីរ៉ង់។

លោក ត្រាំ បានលើកឡើងថា លោកបានទទួលដំណឹងថា ការសម្លាប់ក្រុមបាតុករ ដែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់កំពុងថយចុះ ហើយលោកជឿជាក់ថា អ៊ីរ៉ង់មិនមានផែនការសម្រាប់ការប្រហារជីវិតទ្រង់ទ្រាយធំនោះទេ។

តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ២,២១ដុល្លារ ឬ៣,៣២ភាគរយមកនៅត្រឹម៦៤,៣១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0727 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ២,០៥ដុល្លារ ឬ៣,៣១ភាគរយមកនៅត្រឹម៥៩,៩៧ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here