ក្រសួង និងអង្គការបង្ការរបួសអាស៊ីចុះMOUលើកិច្ចសហប្រតិបត្តិការវិធី “បង្កើនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីសង្រ្គោះជីវិត”

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងសាធារណការ បានរៀបចំពិធីអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើកម្មវិធី “បង្កើនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីសង្រ្គោះជីវិត” ជំហានទី២។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជួបប្រជុំ ជាមួយនឹងអង្គការបង្ការរបួសអាស៊ី(AIP Foundation​)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះអនុស្សរណៈនេះមានគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ លើវិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យកាន់តែរឹងមាំ ដោយក្នុងនោះផងដែរ មានការជំរុញលើការពាក់មួកសុវត្ថិភាពរបស់កម្មករ កម្មការិនីនិយោជិត និងសិស្សានុសិស្សនៅតាមតំបន់សាលារៀន ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់។

ជាមួយគ្នានេះ អង្គការបង្ការរបួសអាស៊ី នឹងរៀបចំនូវវគ្គបណ្ដុះបណ្ដាលមួយជូន ដល់មន្ត្រីរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្រ្តីនៃអនុគណៈកម្មការថ្នាក់ខេត្ត ដើម្បីជំរុញនូវការពង្រឹងសមត្ថភាព និងការអនុវត្តលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here