ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃពុធនេះ ខណៈប្រទេសវេណេស៊ុយអេឡាបាននាំចេញប្រេងឡើងវិញ ហើយស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ទោះជាមានការព្រួយបារម្ភចំពោះការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ ដោយសារភាពចលាចលសង្គមនៅក្នុងប្រទេសនេះយ៉ាងណាក្តី។
យោងតាមវិទ្យាស្ថានប្រេងអាមេរិក (API) បានឱ្យដឹងថា ស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងធំជាងគេបំផុតរបស់ពិភពលោក បានកើនឡើង៥,២៣លានបារ៉ែលកាលពីសប្តាហ៍មុន។
តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ៣៨សេនមកនៅត្រឹម៦៥,០៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0720 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៣៨សេនមកនៅត្រឹម៦០,៧៧ដុល្លារក្នុងមួយបារ៉ែល៕







