ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់នូវកំណើន នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ហើយក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាព ក្នុងការជំរុញវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសសម្រេចបាននូវទំហំពាណិជ្ជកម្មចំនួន ២០ពាន់លានដុល្លារអាម៉េរិក ដែលដាក់ចេញដោយប្រមុខដឹកនាំនៃប្រទេសទាំងពីរ៕










