តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃចន្ទដើមសប្តាហ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានអះអាងថា ខ្លួនបានគ្រប់គ្រងស្ថានការណ៍ជាប់ទាំងស្រុង ទោះបីជាមានបាតុកម្ម និងអំពើហិង្សាកាលពីចុងសប្តាហ៍មុនយ៉ាងណាក្តី។

រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Abbas Araqchi បានលើកឡើងនៅថ្ងៃចន្ទនេះថា ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ស្ថិតនៅក្រោមការគ្រប់គ្រងបានទាំងស្រុង បន្ទាប់ពីមានការកើនឡើងនៃអំពើហិង្សា និងបាតុកម្មកាលពីចុងសប្តាហ៍កន្លងទៅ ដោយសារបញ្ហាសេដ្ឋកិច្ច និងអតិផរណា។

តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ៩សេន មកនៅត្រឹម៦៣,២៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0750 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ១០សេនមកនៅត្រឹម៥៩,០២ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here