កម្ពុជា កូរ៉េចុះMOUលើកិច្ចសហប្រតិបត្តិការផ្នែកពន្ធដា

ដោយៈ ម៉ាណា

    កូរ៉េៈ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Lim Kwanghyun អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) នៅ Seoul Regional Tax Office) រដ្ឋធានីសេអ៊ូល សារធារណរដ្ឋកូរ៉េ។

ការចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងក្នុងឱកាសលោក គង់ វិបុល អញ្ជើញធ្វើដំណើរទស្សនកិច្ច មកកាន់រដ្ឋបាលសារពើពន្ធសាធា​រណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៦ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

MOU បានផ្ដោតលើចំណុចមានសារៈសំខាន់ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ជាអាទិ៍រួមមាន (១) ការចែករំលែកបទពិសោ​ធន៍រវាងរដ្ឋបាលសារពន្ធនៃប្រទេសទាំងពីរ (២) ការផ្ដល់ការបណ្ដុះបណ្ដាលនិងសិក្ខាសាលាជូន ដល់អ្នកជាប់ពន្ធនិងមន្ត្រីពន្ធដារ (៣) ការសហការអនុវត្តកិច្ចព្រមព្រៀង ចៀសវាងការយកពន្ធត្រួតគ្នា និង(៤) កិច្ចសហការនានាក្នុងការគាំទ្រដល់វិយោគិន ជាជនជាតិកូរ៉េដែលវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here