ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃសុក្រនេះ ដោយសារភាពមិនប្រាកដប្រជាអំពីអនាគតនៃការផ្គត់ផ្គង់ប្រេងពីប្រទេសវេណេស៊ុយអេឡា ហើយភាពចលាចលនៅប្រទេសអ៊ីរ៉ង់បានបង្កើនការព្រួយបារម្ភអំពីការផលិតប្រេងឆៅនៅទីនោះ។
តម្លៃប្រេងបានកើនឡើង បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ ដោយសហរដ្ឋអាមេរិក និងការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងវិស័យប្រេងរបស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ។
តម្លៃប្រេងឆៅ Brent future បានកើនឡើង៨៣សេនដល់៦២,៨២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0730 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediateរបស់សហរដ្ឋអាមេរិកបានកើនឡើង៧៦សេនដល់៥៨,៥២ដុល្លារក្នុងមួយបារ៉ែល៕







