ក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក ចំនួន១០ ស្រូបទិញកសិផលពីកសិករជិត ១លានតោន នៅឆ្នាំ២០២៥

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាផ្នែកមួយនៃបង្កើតទីផ្សារកសិកផល និងផលិតផលក្នុងស្រុក​ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន​មហ៊ុនផលិតចំណីសត្វក្នុងស្រុកចំនួន១០ ដោយបានស្រូបទិញកសិផលពីកសិករបានប្រមាណជិត ១លានតោន សម្រាប់ផលិតចំណីសត្វ នៅក្នុងឆ្នាំ២០២៥។

លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា ក្រុមហ៊ុនទាំង១០នេះបានស្រូបទិញ ពោតក្រហមស្ងួតចំនួន ៤៩៣ ០០០ តោនក្នុងមួយឆ្នាំ, ដំឡូងមីស្ងួត ២៤៤ ៦០០តោនក្នុងមួយឆ្នាំ, កញ្ចុងអង្ករ ១១៣ ៩៣០ តោនក្នុងឆ្នាំ និងកន្ទក់ ១៤៧ ៧៣០ តោនក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន COFCO Biochnology របស់​ចិន ដើម្បីជំរុញការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០តោន ទៅកាន់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥-២០២៦។

ក្រសួងពាណិជ្ជកម្មក៏បានជួយសម្របសម្រួលការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡុងពីវៀតណាម ដោយជំរុញការនាំចេញដំឡូងមីស្រស់ ក្នុងប្រមាណ ៩លានតោនក្នុងមួយឆ្នាំ ទៅប្រទេសវៀតណាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here