ប្រព័ន្ធលូអាយុកាលជាង៦០ឆ្នាំបានបាក់ស្រុត និងត្រូវបានជុសជុលនៅលើផ្លូវជាតិលេខ៤

ដោយៈ ម៉ាណា

    ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញចុះពិនិត្យទីតាំងដីច្រោះ កណ្តាលទ្រូងផ្លូវ ស្ថិតនៅចំណុចគីឡូម៉ែតលេខ ២១៣+៥២៥ ផ្លូវជាតិលេខ៤ សង្កាត់បិតត្រាំង ក្រុងព្រះសីហនុ។

ទីតាំងដីច្រោះកណ្តាលទ្រូងផ្លូវ ស្ថិតនៅចំណុចគីឡូម៉ែតលេខ ២១៣+៥២៥ ផ្លូវជាតិលេខ៤ សង្កាត់បិតត្រាំង ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសជាច្រើនរូបទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីតាំងដីដែលបាក់ស្រុតនេះ កើតឡើងដោយសារបាក់លូដែលនៅក្រោមផ្លូវនេះ ដែលមានអាយុកាលចាស់ ប្រមាណជាង៦០ឆ្នាំហើយ ពោលគឺអំឡុងពេលសាងសង់ផ្លូវជាតិលេខ៤ ក្រោមជំនួយរបស់រដ្ឋាភិបាលអាម៉េរិកមកម្លេះ ព្រមទាំងទឹកហូរច្រោះក្រោមតួផ្លូវក្នុងអំឡុងភ្លៀងធ្លាក់ជោគជាំនារដូវវស្សាកន្លងមក។

ជាដំណោះស្រាយបឋម ក្រុមការងារបានចាក់ដីលុប ដើម្បីសម្រួ​លចរាចរណ៍ការពារកុំឱ្យមានគ្រោះថ្នាក់ ហើយនឹងរៀបចំសាងសង់ប្រព័ន្ធលូឲ្យបានល្អឡើងវិញ និងកែសម្រួលមុខទឹកចូល និងមុខទឹកចេញឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងបញ្ជូនក្រុមការងារបច្ចេកទេសបន្ថែមទៀត ដោយប្រើកាម៉េរាROBOT ដើម្បីត្រួតពិនិត្យគ្រប់ប្រព័ន្ធលូដែលកាត់ទទឹង នៅលើផ្លូវជាតិលេខ៤នេះផងដែរ។

បច្ចុប្បន្នក្រុមការងារបានចាក់ដីលុបបង្ហាប់ បំពេញបណ្តោះអាសន្ន បានដាក់ផ្លាកសញ្ញាសុវត្ថិភាព លើទីតាំងបាក់ស្រុតនេះ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរទៅ-មកបានជាធម្មតា តាំងពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មកម៉្លេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here