ក្រុមហ៊ុនប្រេងបារាំងដ៏ធំបាននិងកំពុងជម្រុញលើកកំពស់ ផលិតផលខ្មែរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជម្រុញឲ្យក្រុមហ៊ុន TotalEnergies Marketing Cambodia Co., Ltd ជួយជម្រុញការលើកកំពស់ផលិតផលខ្មែរ នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។

ព័ត៌មាននេះត្រូវបានលើកឡើងនៅពេល លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកយ៊ាន លីវ នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies Marketing Cambodia Co., Ltd និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

នៅក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន TotalEnergies ដែលបានផ្តល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ធ្វើការវិនិយោគក្នុងវិស័យថាមពល នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នា១៩៩៣ មក។

លោកនាយកគ្រប់គ្រង យ៊ាន លីវ បានគោរពថ្លែងអំណរគុណជូនចំពោះ លោកជំទាវរដ្ឋមន្រ្តី ដែលបានអនុញ្ញាតជូន លោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីវឌ្ឍនភាពសំខាន់ៗ និងការរីកចម្រើន ក៏ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោកនាយកគ្រប់គ្រង ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរទ្បើង ដែលបានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នាឱកាសនោះ លោកក៏បានជម្រាបជូន អំពីការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាតBonjour តាមបណ្តាស្ថានីយប្រេងឥន្ធនៈតូតាល់នៅកម្ពុជាផងដែរ។ ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TotalEnergies ដែលបានចូលរួម ក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ និងបានលើកទឹកចិត្តឱ្យបន្តចូលរួមឱ្យកាន់តែផុលផុសបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងយុទ្ធនាការរួមគ្នា លើកស្ទួយផលិតផលខ្មែរ និងជំរុញទីផ្សារក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here