តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ស្របពេលមានការរំពឹងទុកនៃការផ្គត់ផ្គង់ប្រេងលើសតម្រូវការ ហើយទីផ្សារបានពិចារណាពីលទ្ធភាពនៃការដំឡើងផលិតកម្មប្រេងឆៅរបស់វេណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ដោយសហរដ្ឋអាមេរិក។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានគម្រោងជួបជាមួយបណ្តានាយកប្រតិបត្តិរបស់ក្រុមហ៊ុនចម្រាញ់ប្រេងអាមេរិកនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការជំរុញផលិតកម្មប្រេងរបស់ប្រទេសវេណេស៊ុយអេឡា។នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះបានទម្លាយប្រាប់កាសែត Reuters។

តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ២៨សេន មកនៅត្រឹម៦១,៤៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0735 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៣២សេនមកនៅត្រឹម៥៨ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here