ដ្រូនមិនត្រូវបានអនុញ្ញាត្តឲ្យបង្ហោះជុំវិញអាកាសយានដ្ឋាននៅកម្ពុជាទេ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់សកម្មភាពបង្ហោះ អាកាសយានគ្មានមនុស្សបើក (ដ្រូន) និងវត្ថុទាំងឡាយដែលហោះហើរបាន នៅជុំវិញអាកាសយានដ្ឋាន។

យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា យោងច្បាប់ស្តីពីអា​កាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិបច្ចេកទេ​សអាកាសចរណ៍ស៊ីវិល និងដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ សិទ្ធិឯកជនភាព សន្តិសុខ សុវត្ថិភាព ប្រតិបត្តិការអាកាសយានដ្ឋាន ប្រតិបត្តិការហោះហើរ និងការគ្រប់គ្រងចរាចរណ៍ដែនអាកាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល សូមធ្វើការជូនដំណឹងដូចខាងក្រោម ទី១៖ ហាមបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឬវត្ថុទាំងឡាយដែលហោះហើរបាន នៅក្នុងភូមិសាស្ត្រដែល មានកាំរង្វង់១៥ គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន និងតំបន់កម្រិតកំណត់ការហោះហើរ។

ទី២ ជនណាដែលល្មើសបំពាន បង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឬវត្ថុទាំងឡាយដែលហោះហើរបាន ដោយគ្មានការអនុញ្ញាត និងដោយមិនមានការជូនដំណឹងតាមរយៈ NOTICE TO AIRMEN (NOTAM) ដល់ អ្នកប្រើប្រាស់ដែនអាកាសតាមនីតិវិធីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឬធ្វើសកម្មភាពទាំង​ឡា​យ ណាដែលអាចបង្កគ្រោះថ្នាក់ ដល់ប្រតិបត្តិការអាកាសយាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទី៣ ប្រតិបត្តិករអាកាសយានដ្ឋាន ប្រតិបត្តិករអាកាសយានគ្មានមនុស្សបើក (ដ្រូន) ប្រតិបត្តិករ អ្នកផ្តល់សេវាកម្ម និងអង្គភាពពាក់ព័ន្ធនានា ត្រូវចូលរួមសហការអនុវត្ត និងផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here