ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃចន្ទនេះ ខណៈការព្រួយបារម្ភចំពោះការផ្គត់ផ្គង់ប្រេងឆៅលើសតម្រូវការ បានកាត់បន្ថយក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ ដោយសារការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាមេរិកបានឃុំខ្លួនលោក ម៉ាឌូរ៉ូ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍។
តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ៥០សេន មកនៅត្រឹម៦០,២៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0752 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៥៣សេនមកនៅត្រឹម៥៦,៧៩ដុល្លារក្នុងមួយបារ៉ែល៕







