តើគោលនយោបាយបែងចែកភាគលាភជះឥទ្ធិពលបែបណាដល់តម្លៃភាគហ៊ុន និងទំនុកចិត្តវិនិយោគិន?

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ការដាក់ចេញ ឬកំណត់គោលនយោបាយបែងចែកភាគលាភរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រណាមួយ ពិតជាជះឥទ្ធិពលដល់ទំនុកចិត្តវិនិយោគិន និងតម្លៃភាគហ៊ុនផងដែរ។

ប៉ុន្តែការបែងចែកភាគលាបតិចឬច្រើន អាស្រ័យលើស្ថានភាពប្រាក់ចំណេញរបស់ក្រុមហ៊ុនផងដែរ វាមិនកំណត់លើវិនិយោគិននោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រសិនបើ​ក្រុមហ៊ុនបោះផ្សាយ​ មាន​គោលនយោបាយ​បែងចែក​ ភាគលាភ​ខ្ពស់ និង​ទៀងទាត់នឹង​​ទាក់ទាញ​វិនិយោគិន ព្រោះពួកគេនឹងទទួលបានប្រាក់ចំណេញពីភាគហ៊ុន ដែលពួកគេកំពុងកាន់កាប់ ដែលធ្វើឱ្យពួកគេកាន់តែមានសុទិដ្ឋិនិយម និងមានទំនុកចិត្តទៅលើក្រុមហ៊ុនបោះផ្សាយ ដែលជាហេតុនាំឱ្យតម្លៃភាគហ៊ុនប្រែប្រួលជាវិជ្ជមាន។

ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនបោះផ្សាយ ផ្លាស់ប្តូរគោលនយោ​បាយ ដោយមិនបែងចែកភាគលាភ ហើយរក្សាទុកប្រាក់ចំណេញទាំងអស់ជាដើមទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្ម វិនិយោគិនមួយចំនួនអាចជ្រើសរើសលក់ភាគហ៊ុនចេញ ដើម្បីទៅវិនិយោគក្នុងក្រុមហ៊ុនផ្សេង ដែលផ្តល់ភាគលាភទៀងទាត់ជាងនេះ ដែលអាចបណ្តាលឱ្យថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុននោះធ្លាក់ចុះក្នុងទីផ្សារ។

ក្នុងករណីក្រុមហ៊ុនបោះផ្សាយ មិនបែងចែកភាគលាភ វិនិយោ​គិនគួរពិនិត្យមើលផែនការរបស់ក្រុមហ៊ុន ថាតើវាមានសក្តានុពលនៃការបង្កើនប្រាក់ចំណេញក្នុងកម្រិតណា មុននឹងសម្រេចចិត្តថាត្រូវលក់ ឬទិញភាគហ៊ុនរបស់ក្រុមហ៊ុននោះបន្ថែម ក្នុងអំឡុងពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងធ្លាក់ថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here