តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងតិចតួចនៅថ្ងៃសុក្រនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចនៅថ្ងៃសុក្រនេះ ខណៈយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានកំណត់គោលដៅវាយប្រហារលើទីតាំងផលិតប្រេងរបស់រុស្ស៊ី ហើយការបិទផ្លូវរបស់សហរដ្ឋអាមេរិកបានដាក់សម្ពាធលើការនាំចេញប្រេងរបស់វេណេស៊ុយអេឡា។

រុស្ស៊ី និងអ៊ុយក្រែន បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​អំពី​ការវាយប្រហារ​លើ​ជនស៊ីវិល​នៅថ្ងៃចូលឆ្នាំថ្មី ទោះបីជា​មាន​កិច្ចពិភាក្សា​ក្រោម​ការសម្របសម្រួល​របស់​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ដែលមាន​គោលបំណង​បញ្ចប់​សង្គ្រាម​ជិត​បួន​ឆ្នាំ​រវាងប្រទេសទាំង២យ៉ាងណាក្តី។

តួយ៉ាង តម្លៃប្រេងឆៅ Brent future បានកើនឡើង២២សេន ដល់៦១,០៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0833 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានកើនឡើង២២សេនដូចគ្នាដល់៥៧,៦៤ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here