តើកត្តាខាងក្រៅជះឥទ្ធិពលដូចម្តេចដល់តម្លៃផ្សារហ៊ុន?

ដោយៈ ម៉ាណា

    ភ្នំពេញៈ តម្លៃផ្សារហ៊ុនមានការប្រែប្រួល ឡើងឬចុះ អាស្រ័យលើកត្តាជាច្រើន ក្នុងនោះកត្តាខាងក្រៅជះឥទ្ធិពល ដល់តម្លៃផ្សារហ៊ុនផងដែរ។

យោងតាមឯកសាររបស់ផ្សារហ៊ុនកម្ពុជាបានឲ្យដឹងថា អត្រា​ការប្រាក់ និង​ថ្លៃ​ភាគហ៊ុន ​គឺ​មាន​ទំនា​ក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ នៅពេលដែលអត្រាការប្រាក់កើនឡើង អាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះ ឬផ្ទុយមកវិញ នៅពេលដែលអត្រាការប្រាក់ធ្លាក់ចុះ ក្រុមហ៊ុនអាចស្វែងរកកម្ចីក្នុងទំហំទឹកប្រាក់ច្រើន ជាមួយអត្រាការប្រាក់ទាប ដែលនាំឱ្យប្រាក់ចំណេញរបស់ពួកគេកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងវិញទៀត ប្រសិនបើអត្រាការប្រាក់កើនឡើងកាន់តែខ្ពស់ នោះនាំឱ្យវិនិយោគិន ទទួលបានប្រាក់ចំណេញកាន់តែតិច និងតម្លៃភាគហ៊ុនមានការធ្លាក់ចុះ។

លើសពីនេះកត្តាសេដ្ឋកិច្ច និងនយោបាយ ភាពមិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច និង​អស្ថិរភាព​នយោបាយ ​គឺជាប្រភពហានិភ័យមួយ ​​ដែល​បណ្តាល​ឱ្យកើតមាន ការធ្លាក់ចុះនៃ​សម្ទុះ​ទីផ្សារ និងប៉ះពាល់តម្លៃជួញដូរភាគហ៊ុនប្រចាំថ្ងៃ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃជួញដូរភាគហ៊ុនប្រចាំថ្ងៃនៅលើផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះមកត្រឹមប្រមាណ១៣ម៉ឺនដុល្លារអាម៉េរិកក្នុងមួយថ្ងៃ ដោយសារកត្តាមិនប្រាកដប្រជា ចំពោះស្ថានភាពសេដ្ឋកិច្ចពិភពលោក។

កត្តាគ្រោះធម្មជាតិ៖ មានដូចជាគ្រោះមហន្តរាយ និងជំងឺរាតត្បា​តជាសកល ជាក់ស្ដែង ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃភាគហ៊ុនជាសាកល។ ដោយឡែកស្ថានភាពផ្សារមូលបត្រកម្ពុជា (ផមក) គឺមានចលនាផ្ទុយ ដោយសារការវិនិយោគនៅ ផមក អាចចាប់ផ្តើមពីដើមទុនតិច និងងាយស្រួលបម្លែងជាសាច់ប្រាក់ ជាងការវិនិយោគលើវិស័យផ្សេងៗទៀត ព្រមទាំងមានការគ្រប់គ្រងនូវការឡើង-ចុះថ្លៃភាគហ៊ុនត្រឹម +/១០ ភាគរយ

LEAVE A REPLY

Please enter your comment!
Please enter your name here