ទស្សនវិស័យរយៈពេលវែងរបស់ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ានបង្ហាញសញ្ញាវិជ្ជមាន

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យអាស៊ាន រួមទាំងផ្នែកលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងជាលំដាប់។ តម្លៃលំនៅឋាននៅក្នុងតំបន់នេះត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រា២,៨ភាគរយក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។

ជាមួយគ្នានេះ ទីផ្សារការិយាល័យអាស៊ានត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងពីទំហំទឹកប្រាក់ប្រមាណ២៥,៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ដល់៣៣,៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០ ជាមួយនឹងអត្រាកំណើនចំនួន៥,៧ភាគរយក្នុងមួយឆ្នាំ។

នគរូបនីយកម្ម និងការបង្កើតគ្រួសារនៅតែបន្តគាំទ្រដល់តម្រូវការលំនៅឋាន ជាពិសេសនៅក្នុងទីក្រុងធំៗដូចជា ទីក្រុងហ្សាការតារបស់ឥណ្ឌូនេសុី ទីក្រុងហូជីមិញ និងទីក្រុងម៉ានីលរបស់ហ្វីលីពីន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអភិវឌ្ឍគម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះ(mixed-use) និងលំនៅឋានប្រកបដោយចីរភាព ជានិន្នាការលេចធ្លោនៅក្នុងតំបន់អាស៊ាន ដែលទាក់ទាញទាំងបណ្តាវិនិយោគិន និងអ្នកទិញ។

តម្លៃផ្ទះ និងតម្លៃជួលការិយាល័យជាទូទៅត្រូវបានគេរំពឹងថា នឹងមាននិន្នាការកើនឡើងនៅក្នុងទីផ្សារ ដែលមានស្ថានភាពរឹងមាំ ដោយសារតម្រូវការពីក្រុមអ្នកជំនាញវ័យក្មេង និងកំណើនប្រជាជនវណ្ណៈកណ្តាល។

យ៉ាងណាមិញ ទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសមួយចំនួនអាចស្ថិតនៅទ្រឹង ប្រសិនបើបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងបញ្ហាកង្វះលទ្ធភាពទិញកើតឡើង ជាពិសេសផ្នែកខុនដូមួយចំនួន៕ប្រភព: Statista៕

LEAVE A REPLY

Please enter your comment!
Please enter your name here