ឆ្នាំថ្មីៈ ឱកាសនៃការចាប់ផ្តើម និងប្រែប្រួល

ដោយៈ យិន លាងគង់ 

ភ្នំពេញៈ ឆ្នាំ២០២៥ត្រៀមចាកចេញ ដើម្បីទុកឱកាសឲ្យឆ្នាំ២០២៦បន្តអានុភាពរបស់ខ្លួន សម្រាប់ចក្រវាឡនេះ ជាពេលវេលាដែលពិភពលោក កំពុងទន្ទឹងរង់ចាំជាមួយសេចក្តីអំណរ និងភាពតានតឹងផ្លូវចិត្ត។

ឱកាសឆ្នាំថ្មី ជាពេលវេលាដែលតានតឹងផ្លូវចិត្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា លើស្ថានភាពព្រំដែនជាមួយប្រទេសថៃ ជាមួយនឹងស្ថានភាពអាជីវកម្ម កំពុងមិនសូវមានភាពអំណោយផល ស្របពេលប្រជាពលរដ្ឋគ្រប់រូបបាន និងកំពុងព្យាយាមកាត់បន្ថយ ការចំណាយរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបា​យ និងសង្រ្គាមបាននិងកំពុងដុតកំដៅពិភពលោក នៅឆ្នាំ២០២៦បន្តទៀត ដែលជាការបារម្ភមួយ ប៉ុន្តែគេហទំព័រCambodiafinancialtimes.com នឹងនៅបន្តក្នុងការនាំយកនូវព័ត៌មានថ្មីៗ ចំណេះដឹងថ្មីៗ និងស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុក្នុងពិភពលោកសម្រាប់ផ្តល់ជូនមិត្តអ្នកអានបន្តទៀត។

ចាប់កំណើតរយៈពេល៦ឆ្នាំមកនេះ យើងបានធ្វើឲ្យមានឥទ្ធិពលក្នុងសមរភូមិព័ត៌មាន ដោយសារការបង្កើតបាននូវគំនិត ​និងចំណេះដឹងថ្មីៗរបស់បុគ្គលិករបស់យើង ដោយយើងបាននាំមុខគេលើការផ្សព្វផ្សាយព័ត៌មានអំពីហាងឆេងមាស ផ្សារហ៊ុន រូបិយប័ណ្ណឌីជីថល ឧបករណ៍និស្សន្ទ៍ និងហិរញ្ញវត្ថុជាដើម។

ក្នុងនាមជាថ្នាក់ដឹក​នាំគេហទំព័រនេះ បុគ្គលិកទាំងអស់ សូមអរគុណដល់មិត្តអ្នកអាន ដែលតែងតែគាំទ្រដល់គេហទំព័រយើងខ្ញុំ និងគាំទ្រដល់ដំណើរការរបស់គេហទំព័រនេះ។

ជាថ្មីម្តងទៀត យើងខ្ញុំសូមគោរពជូនពរដល់ថ្នាក់ដឹកនាំជាតិ ដៃគូពាណិជ្ជកម្មនានា ប្រជាពលរដ្ឋកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សុភមង្គល និងសេចក្តីចម្រុងចម្រើនជានិច្ចនិរន្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here