ដោយៈ ម៉ាណា
ភ្នំពេញៈ នៅឆ្នាំ២០២៦ កម្ពុជានឹងវិវត្តន៍មួយកម្រិតទៀតលើការពង្រីកទំផ្សារពាណិជ្ជកម្ម របស់ខ្លួននៅក្នុងពិភពលោក។
លោកGidon Windecker អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៦ កម្ពុជានឹងមានវត្តមានកាន់តែខ្លាំងនៅCL Paris ដែលជាពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ ដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប និងជាច្រកទ្វារដ៏សំខាន់សម្រាប់អ្នកទិញសកល។
លោកបន្តថា ក្នុងភាពជាដៃគូជាមួយប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំពិព័រណ៍ជាតិទំហំ២០០ម៉ែត្រការ៉េ ដែលបង្ហាញដោយមោទនភាព នូវក្រុមហ៊ុនកម្ពុជាប្រហែល៣០ ចាប់ពីគ្រាប់ស្វាយចន្ទី ម្រេច និងគ្រឿងទេស រហូតដល់ផ្លែឈើស្ងួត និងផលិតផលម្ហូបអាហារដែលមានតម្លៃបន្ថែមផ្សេងទៀត។
លោកបញ្ជាក់ថា “ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបកំពុងគាំទ្រប្រទេសកម្ពុជា ខណៈដែលប្រទេសនេះ កំពុងកសាងវិស័យនាំចេញប្រកបដោយចីរភាព តម្លៃបន្ថែម និងការប្រកួតប្រជែង និងស្របពេលដែលត្រៀមចាកចេញ ពីប្រទេសអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩”៕







