ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានកើនឡើងជាង២ភាគរយកាលពីថ្ងៃចន្ទម្សិលមិញ ខណៈរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីបទវាយប្រហារលំនៅឋានរបស់លោកប្រធានាធិបតីរុស្សុី វ្ល៉ាឌីមៀ ពូទីន។
ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគៀវថាបានកំណត់គោលដៅវាយប្រហារមកលើលំនៅឋានរបស់លោកពូទីន ដែលបង្កឱ្យមានការភ័យខ្លាចអំពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់។ ទីក្រុងគៀវបានច្រានចោលការចោទប្រកាន់របស់ទីក្រុងមូស្គូថា គ្មានមូលដ្ឋាន និងត្រូវបានប្រឌិតឡើងដើម្បីបំផ្លាញការចរចាកិច្ចព្រមព្រៀងសន្តិភាព។
តម្លៃប្រេងឆៅ Brent future សម្រាប់ចែកចាយនៅខែកុម្ភៈ បានធ្លាក់ចុះ៦សេន មកនៅត្រឹម៦១,៨៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0755 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤សេនមកនៅត្រឹម៥៨,០៤ដុល្លារក្នុងមួយបារ៉ែល៕







