តើអ្វីជាថ្លៃទីផ្សារ និងតម្លៃពិតនៅក្នុងផ្សារហ៊ុន?

ដោយៈ ម៉ាណា

    ភ្នំពេញៈ នៅពេលដែលថ្លៃភាគហ៊ុន របស់ក្រុមហ៊ុនបោះផ្សាយមានការប្រែប្រួល ជាពិសេសនៅពេលដែលថ្លៃភាគហ៊ុន មានការធ្លាក់ចុះ មនុស្សភាគច្រើនមានទំនោរថា ជាសញ្ញាបង្ហាញពីបញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុនបោះផ្សាយ ដែលអាចបណ្តាលមកពីការធ្លាក់ចុះនៃប្រាក់ចំណូល ការជាប់បំណុលច្រើន។

តើអ្វីទៅជាថ្លៃទីផ្សារ (Market Price)និងតម្លៃពិត (Intrinsic Value)?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិនជាច្រើនតែងតែច្រឡំ រវាងថ្លៃភាគហ៊ុននៅលើទីផ្សារ និងតម្លៃពិតនៃក្រុមហ៊ុន។ ថ្លៃទីផ្សារ(Market Price)  គឺជាថ្លៃដែលគេជួញដូរបច្ចុប្បន្ន ដោយផ្អែកលើការផ្គត់ផ្គង់ និងតម្រូវការ។ ថ្លៃទីផ្សារនេះ អាចប្រែប្រួលយ៉ាងឆាប់រហ័ស ដោយរងឥទ្ធិពលពីកត្តាខាងក្នុង កត្តាខាងក្រៅ និងទំនោរទីផ្សារ។

ចំពោះតម្លៃពិត (Intrinsic Value) គឺជាការវាយតម្លៃលើសក្ដានុពល និងតម្លៃពិតរបស់ក្រុមហ៊ុន ដោយផ្អែកលើការវិភាគរបាយការ​ណ៍​ហិរញ្ញវត្ថុ និងការប៉ាន់ស្មានរំហូរសាច់ប្រាក់ នាពេលអនាគត (Future Cash Flow)។

រំហូរសាច់ប្រាក់នាពេលអនាគត គឺជាប្រាក់ចំណូល -ចំណាយរបស់ក្រុមហ៊ុន ដែលរំពឹងទុកនៅពេលអនាគត ដែលមានសារៈសំខាន់ក្នុងការវិភាគ និងវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ និងសក្តានុពលរបស់ក្រុមហ៊ុន។

ការយល់ដឹងអំពីកត្តាដែល​អាច​ជះឥទ្ធិពល ​ដល់​ថ្លៃ​ភាគហ៊ុនអាចជួយឱ្យវិនិយោគិន ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here