ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃចន្ទនេះ ខណៈក្រុមវិនិយោគិនកំពុងឃ្លាំមើលលទ្ធផលនៃការចរចារវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ុយក្រែនលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោក និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កំពុងខិតជិតទៅសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈទទួលស្គាល់ថា ជោគវាសនានៃតំបន់ Donbas នៅតែជាបញ្ហាសំខាន់ដែលមិនទាន់ដោះស្រាយបាន។
តម្លៃប្រេងឆៅ Brent future បានកើនឡើង៦៧សេនដល់៦១,៣១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0751 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង៦៥សេនដល់៥៧,៣៩ដុល្លារក្នុងមួយបារ៉ែល៕







