ស្មារតីសង្គមៈ អាជ្ញាធរនិងប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការបំពុលដោយសំរាមនិងសំណល់ប្លាស្ទិកនៅក្នុងតំបន់ទន្លេសាប

ដោយៈ ម៉ាណា

    សៀមរាបៈ មន្ទីរបរិស្ថានខេត្តសៀមរាប ដឹកនាំដោយលោកស៊ុន គង់ ប្រធានមន្ទីរ បានសហការជាមួយ រដ្ឋបាលក្រុងសៀមរាបអាជ្ញាធរមូលដ្ឋាន សង្កាត់ចុងឃ្នៀស  ក្រោមការគាំទ្រពីអង្គការ សំអាតទន្លេ សមុទ្រ (River Ocean Cleanup) និងប្រជាប្រជាពលរដ្ឋ បានរៀបចំកម្មវិធីរើសសំរាម សម្អាតសំណល់ប្លាស្ទិក តាមច្រាំងទន្លេសាប ក្នុងភូមិសាស្រ្តសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

កម្មវិធីជំរុញសកម្មភាពលើភាពស្អាត នាពេលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធាននិងសមាជិក ក្រុមប្រឹក្សាចៅសង្កាត់ចុងឃ្នៀស លោកគ្រូអ្នកគ្រូ សិ​ស្សា​នុសិស្ស យុវជនសសយក វិស័យឯកជន និងប្រជាពលរដ្ឋជាច្រើននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងបង្កើនភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការជាច្រើន រួមមានយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក បានការចូលរួមពីសាធារណជនគ្រប់ទិសទីចំនួនជាង១៥លាននាក់ និងបានកាត់បន្ថយការនាំចូលប្លាស្ទិកបានជាង៨០%។

សកម្មភាពដើម្បីភាពស្អាត ដែលជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបានអនុវត្ត ធ្វើឱ្យមូលដ្ឋានមានសោភ័ណភាព មានភាពស្អាត មានអនាម័យ និងមានការទុកដាក់សំរាមជាបណ្តើរៗ។

ជាមួយគ្នានេះក្រសួង ក៏កំពុងជំរុញសកម្មភាពយុទ្ធនាការឱ្យក្លាយជាចលនាឱ្យបានទូលំទូលាយតាមរយៈ ការចែកធុងសំរាមដល់សាលារៀន វត្តអារាមនិងមណ្ឌលសុខភាព ធ្វើការសម្អាតបរិស្ថាន ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here