រដ្ឋមន្រ្តីពាណិជ្ជកម្មជួបពិភាក្សាជាមួយផ្នែកឯកជននៃវេទិការដ្ឋាភិបាល

ដោយៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានអញ្ជើញចូលរួម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (ក្រុម “ឆ”)នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

លោកជំទាវចម និម្មល
លោកជំទាវចម និម្មល

តំណាងវិស័យឯកជនដឹកនាំដោយ ឧកញ៉ាគួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” តំណាងវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងទិសដៅការងារបន្តប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលមានវត្តមានអញ្ជើញចូលរួមពីសមាជិក -សមាជិកាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូប។

កិច្ចប្រជុំនេះផងដែរត្រូវបានធ្វើឡើង ក្នុងគោលបំណងដោះស្រា​យបញ្ហាប្រឈម ដែលបានលើកឡើងដោយវិស័យឯកជន ក្នុងន័យជំរុញ និងធ្វើពិពិធកម្មទីផ្សារ សំដៅពង្រីកសក្តានុពលទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧកញ៉ាគួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
ឧកញ៉ាគួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here