កម្ពុជា បង់ក្លាដេសពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយសមភាគីរបស់ខ្លួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ព័ត៌មាននេះត្រូវបានលើកឡើងនៅពេល លោកពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយការបរទេស  The 1st FOC (The First Foreign Office Consultation) រវាងកម្ពុជា-បង់ក្លាដែស ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន និងលោកបណ្ឌិត Md. Nazrul Islam លេខាធិការ និងជាអគ្គអធិការកិច្ច នៃក្រសួងការបរទេសបង់ក្លាដែសជាសហប្រធាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា អំពីទំនាក់ទំនងនយោបាយទ្វេភាគី និងការអភិវឌ្ឍនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការតភ្ជាប់ ទេសចរណ៍ សុខាភិបាល ការអប់រំ និងការការពារជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែ​លមានសក្កានុពលបន្ថែមទៀតរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here