ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃពុធនេះ ខណៈទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ និងហានិភ័យនៃផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសវេណេស៊ុយអេឡា និងរុស្ស៊ី។
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន៤,៣ភាគរយកាលពីត្រីមាសទី៣ ឆ្នាំ២០២៥ ដែលជាល្បឿនលឿនបំផុតគិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២៣។នេះបើយោងតាមការិយាល័យវិភាគសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent future បានកើនឡើង១៧សេនដល់៦២,៥៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0714 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង២០សេនដល់៥៨,៥៨ដុល្លារក្នុងមួយបារ៉ែល៕







